នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។លោក ហង់ វុតថូ ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបើកសិក្ខាសាលា ស្តីពី «ការវាយតម្លៃក្របខណ្ឌនៃការគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្ស ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់ការអនុវត្តពាក់កណ្តាលអាណត្តិ ផ្សារភ្ជាប់ជាមួយវិធានការគន្លឹះ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា», ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,នៅសណ្ឋាគារសុខាភ្នំពេញ ៕